May 8, 2019
ពិធីសម្ពោធឲ្យដំណើរការជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គិត សុវណ្ណារិទ្ធិ អគ្គនាយករងត្រួតពិនិត្យ និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសារ របស់ធនាគារជាតិនៃកម្ពុជា និង លោក LEE Dae Houn ប្រធាននាយកប្រតិបត្តិ នៃធនាគារ NongHyup ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ និយតករ ដៃគូពាណិជ្ជកម្ម ភាគី ពាក់ព័ន្ធ និងថ្នាក់គ្រប់គ្រងនៃធនាគារ NongHyup និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ប្រមាណជាង១៤០រូប។
May 8, 2019
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ធនាគារឯកទេស វីង (ខេមបូឌា) លីមីធីត នៅខែកក្កដា ឆ្នាំ ២០១៧។ គ្រប់អតិថិជនរបស់ ណុងហឹប ហ្វាយនែន ទាំងអស់ អាចធ្វើការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងាររបស់ វីង ដោយគ្រាន់តែយកតារាងបង់ប្រាក់របស់ ណុងហឹប ទៅគ្រប់ភ្នាក់ងារ វីង ដែលនៅជិតលោកអ្នកបំផុត ដោយពុំមានការចំណាយលើថ្លៃសេវាឡើយ។
May 8, 2019
គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ទ្រូម៉ាន់នី នៅខែមិថុនា ឆ្នាំ ២០១៧។ គ្រប់អតិថិជនរបស់ ណុងហឹប ហ្វាយនែន ទាំងអស់ អាចធ្វើការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារផ្ទេរប្រាក់របស់ ទ្រូម៉ាន់នី ដោយគ្រាន់តែយកតារាងបង់ប្រាក់របស់ ណុងហឹប ទៅគ្រប់ភ្នាក់ងារ ទ្រូម៉ាន់នី ដែលនៅជិតលោកអ្នកបំផុត ដោយពុំមានការចំណាយលើថ្លៃសេវាឡើយ។
May 8, 2019
ស្ថាប័ន បានរៀបចំកម្មវិធីសន្និបាតបុគ្គលិកប្រចាំឆ្នាំ ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ទី២៣ ក្នុងខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ សន្និបាតបុគ្គលិកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងមួយចំនួនដូចជា (១) ការលើកកម្ពស់ក្នុងការកសាងក្រុមបុគ្គលិក ដែលផ្តល់ឱកាសដល់បុគ្គលិកពីកន្លែងផ្សេងៗមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និង (២) កិច្ចប្រជុំរបស់បុគ្គលិកអំពីលទ្ធផលរបស់ក្រុមហ៊ុនដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២ ដែលមានរបៀបវរៈមួយចំនួនដូចជា (១) សុន្ទរកថាទទួលស្វាគមន៍ និងលើកទឹកចិត្តដោយលោកប្រធាននាយកប្រតិបត្តិ (២) ផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើម សាខា និងរង្វាន់អតីតភាពការងារ (៣) សុន្ទរកថា និងការធ្វើបទបង្ហាញស្តីពីប្រព័ន្ធពន្ធដារប្រទេសកម្ពុជាដោយ សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ (៤) បទបង្ហាញស្តីពីផែនការអាជីវកម្មសម្រាប់ឆ្នាំ ២០១៩ ដោយលោកប្រធាននាយកហិរញ្ញវត្ថុ និង (៥) សុន្ទរកថាបិទកម្មវិធីដោយលោកប្រធាននាយកប្រតិបត្តិ។
May 8, 2019
ដើម្បីចូលរួមចំណែកក្នុងការជួយដល់ក្រុមគ្រួសារ អាចទទួលបានសម្ភារទឹកស្អាត ណុងហឹប ហ្វាយនែន បានបរិច្ចាគធុងចម្រោះទឹកស្អាតចំនួន ៣០០ ធុង ដល់គ្រួសារក្រីក្រនៅខេត្តកំពង់ធំ តាមរយៈធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨។