ព័ត៌មានថ្មីៗ

What’s New

ធនាគារណុងហឹប រួមនឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ​ម.ក ផ្តល់ជំនួយឧបត្តម​ដល់​អង្គការ អាហ្វេស៊ីប កម្ពុជា ​(AFESIP Cambodia)

August 15, 2023


ធនាគារ ណុងហឹប ដែលមានមូលដ្ឋាននៅសាធារណរដ្ឋ​កូរ៉េ រួមជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ណុង​ហឹប ហ្វាយនែន (​ខេមបូឌា​) ម.ក ក្រោមវត្តមានលោក Lee Seok Yong ជាប្រធាននាយកប្រតិបត្តិ ធនាគារ ណុងហឹប និង គណៈគ្រប់គ្រងនៃស្ថាប័នទាំង២ កាលពី​ថ្ងៃ​អង្គារ ទី​៨ ខែសីហា ឆ្នាំ​២០២៣ បាន​នាំយក​ជំនួយ​ឧបត្ថម្ភជាសម្ភារ និង ថវិកា រួមមាន កញ្ចប់​ថវិកា ៥.០០០​ដុល្លារ និងអង្ករ ១តោន មី ៥០កេស ត្រីខ ៥០​ដុំ ស្ករស ៥០គីឡូ អំបិល ៥០​គីឡូ ប្រេងឆា ៣០ដប ទឹក​ស៊ីអ៊ីវ​ ៥០​យួរ ទឹកត្រី ៥០​យួរ ​ប្រគល់ជូន​ដល់​អង្គការ​អាហ្វេស៊ីប​កម្ពុជា (AFESIP Cambodia) និងផ្តល់ជូនដល់កុមារចំនួន ១៥៥នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ ៥ក្បាល ប៊ិច ៥ដើម ខ្មៅដៃ ៥ដើម ជ័រលុប ១បន្ទាត់ ១ឈុត កាតាប១ និងដបទឹកចំនួន១​ស្ថិត​នៅ​​ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​ក្នុងគម្រប់ខួប​៥ឆ្នាំ នៃការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ណុង​ហឹប ហ្វាយនែន (​ខេមបូឌា​) ម.ក។  

បទពិសោធន៍ថ្មី កម្ចីកាន់តែរហ័ស កាត់បន្ថយក្រដាស ជាមួយ NH Finance Mobile

June 29, 2023


ណុងហឹប ហ្វាយនែន បានដាក់ដំណើរការកម្មវិធី អិនអេច្ឆ ហ្វាយនែន ម៉ូបាល (NH Finance Mobile) ដើម្បីផ្តល់ភាពងាយស្រួល ប្រកបដោយភាពបត់បែនជូនអតិថិជន។ អតិថិជនអាចស្នើកម្ចី ពិនិត្យសមតុល្យ កាលបរិច្ឆេទបង់ប្រាក់ និងទទួលបានព័ត៌មានផ្សេងៗ ស្តីពីផលិតផល និងសេវាកម្ម ដែលផ្តល់ជូន តាមរយៈកម្មវិធី NH Finance Mobile

ធ្វើការទាញយក NH Finance Mobile ឥឡូវនេះ!

ការបរិច្ចាគសម្ភារជូនដល់អាជ្ញាធរនៅក្នុងខេត្តកំពង់ធំ

June 10, 2022


នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គ្រឹះស្ថានមីកូ្រហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បាននាំយកសម្ភារមួយចំនួន ជូនសាលាឃុំចំនួន ៥ ដែលស្ថិតក្នុងសុ្រកសន្ទុក និងសុ្រកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការងាររបស់សាលាឃុំ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅក្នុងសហគមន៍។ សម្ភារទាំងអស់មានដូចជា កៅអីជ័រចំនួន ៧៥កៅអី ធុងដាក់សំរាមចំនួន ១០ធុង ក្រដាសA4 ចំនួន ១០កេស រួម ទាំងថវិការមួយចំនួនផងដែរ។

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ផ្តល់ជំនួយដល់អង្គការ អាហ្វេស៊ីប កម្ពុជា

June 10, 2022


ធនាគារ ណុងហឹប នៃ​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ណុង​ហឹប ហ្វាយនែន (​ខេមបូឌា​) ម.ក កាលពី​​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​២០២២ បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ប្រគល់ជូន​ដល់​អង្គការ​អាហ្វេស៊ីប​កម្ពុជា ​(AFESIP Cambodia) ដែល​ស្ថិតនៅ​ក្នុងភូមិ​ ២៤ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។ បច្ចុប្បន្ន អង្គការ​នេះ បាន​កំពុងធ្វើការ​ជួយ​ដល់​យុវនារី និង​កុមារ​រងគ្រោះ ឬ​មាន​ហានិភ័យ​ខ្ពស់​ដែល​ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​ផ្លូវភេទ ហិង្សា រំលោភបំពាន រំលោភ​សេពសន្ថវៈ ដោយបាន​សហការ​ជាមួយ​គ្រួសារ​របស់​ពួកគាត់ ក្នុង​ការផ្តល់​សុវត្ថិភាព និង​ការផ្តល់​យុទ្ធសាស្ត្រ​ឱ្យ​ចាកចេញ​ប្រកបដោយ​និរន្តរភាព​។ ជំនួយ​ឧបត្ថម្ភ​ដែល ណុងហឹប ហ្វាយនែន បានផ្តល់​ជូន​ដល់ អង្គការ អាហ្វេស៊ីប​កម្ពុជា រួមមាន អង្ករ ២ ​តោន មី ២០០ ​កេស ត្រីខ ២០០ ​ដុំ ស្ករ ៥០ ​គីឡូ អំបិល ៥០ ​គីឡូ ប្រេងឆា ៥០ ​ដប ទឹក​ស៊ីអ៊ីវ​ ៥០ ​យួរ ទឹកត្រី ៥០​ យួរ ម៉ាស់ ១០ ០០០ ​ម៉ាស់ អាល់កុល ៦០០​ លីត្រ កុំព្យូទ័រ ៥ ​គ្រឿង រួម​ជាមួយនឹង​កញ្ចប់​ថវិកា ៥ ០០០ ​ដុល្លារ ហើយក៏​មានការ​ផ្តល់ជូន​ដល់​កុមារ​រងគ្រោះ​ចំនួន ១៤០ ​នាក់ ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អង្គការ​ដោយ​ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ៥ ​ក្បាល ប៊ិក ៥ ​ដើម ខ្មៅ​ដៃ ៥​ ដើម ជ័រលុប​ ១ បន្ទាត់ ១​ ឈុត កា​តាប ១ និង​ដប​ទឹក​ដ៏​ស្រស់ស្អាត​របស់ ណុងហឹប ហ្វាយនែន ចំនួន​ ១ ​ផងដែរ​។

ការបរិច្ចាគកៅអីជូនដល់អាជ្ញាធរនៅក្នុងខេត្តកណ្តាល

July 31, 2020


ជាផ្នែកមួយនៃសកម្មភាពសង្គម ក៏ដូចជាគំរូល្អក្នុងការចែករំលែកដល់សាធារណៈជន និងកសាងទំនាក់ទំនងរឹងមាំជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ណុងហឹប ហ្វាយនែន បានចូលរួមវិភាគទានកៅអីចំនួន ៤០កៅអី ដល់អាជ្ញាធរមូលដ្ឋានក្នុងតំបន់ប្រតិបត្តិការ របស់សាខាខេត្តកណ្តាល ។

ការបរិច្ចាគសម្ភារ និងគ្រឿងបរិភោគដល់អតិថិជននៅសាខាស្រុកស្អាង

July 31, 2020


ដើម្បីចូលរួមចំណែក និងបង្ហាញពីការយកចិត្តទុកដាក់របស់ ណុងហឹប ដល់អតិថិជនដែលជួបនឹងស្ថានភាពលំបាក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ណុងហឹប ក៏បានបរិច្ចាគសម្ភារ និងគ្រឿងបរិភោគមួយចំនួនដូចជាអង្ករ ១០០គីឡូ ត្រីខកំប៉ុង ៥កេស ទឹកត្រី ២កេស មី ២កេស ស្ករស ៥គីឡូ អំបិល ៥គីឡូ ប្រេងសណ្តែក ២ដប ទឹកស៊ីអ៊ីវ ៣ដប និងថវិការសម្រាប់សប្បុរសធម៌ចំនួន ១០០ដុល្លារ ថែមទៀតផង។

កម្មវិធីបរិច្ចាគសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ២៨៧នាក់

June 22, 2020


ជាផ្នែកមួយនៃសកម្មភាពសង្គម ក៏ដូចជាការចូលរួមគាំទ្រលើវិស័យអប់រំនៅតាមសហគមន៍មូលដ្ឋាន យើងបានធ្វើការបរិច្ចាគនូវ សម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន ២៨៧នាក់ នៅសាលាបឋមសិក្សាព្រៃធំដែលស្ថិតក្នុងភូមិព្រៃធំ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃងវែង។

ការបរិច្ចាគសម្ភារបរិក្ខារសម្រាប់ពិធីបុណ្យអុំទូកនៅខេត្តកំពត

June 22, 2020


ពីធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងទូរទាំងប្រទេស នៅខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ហើយសកម្មភាពដែលសំខាន់បំផុតរបស់ពិធីបុណ្យនេះគឺ ការប្រណាំងទូក ដែលរៀបចំក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដែលមានទន្លេ។ នៅខែវិច្ឆិកា​ ឆ្នាំ២០១៩ ណុងហឹប បានបរិច្ចាគមួកចំនួន ​៣០០មួក និងអាវយឺតចំនួន ៣០០អាវ ដល់អាជ្ញាធរក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីជាការគាំទ្រ និងឧបត្ថម្ភដល់សកម្មភាពប្រណាំងទូកង របស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច។

កម្មវិធីសិក្ខាសាលាសកលជាមួយ ធនាគារ ណុងហឹប

June 22, 2020


ដោយនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍បុគ្គលិករបស់ខ្លួន នៅឆ្នាំ២០១៩ នេះ ណុងហឹប បានបញ្ជូនបុគ្គលិកសំខាន់ៗចំនួន ១០នាក់ ទៅចូលរួមកម្មវិធីសិក្ខាសាលាសកល របស់ធនាគារណុងហឹប ក្នុងទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ រយៈពេលមួយសប្តាហ៍។ ដែលចូលរួមសិក្ខាសាលានេះរួមមាន ប្រធាននាយកដ្ឋាន ជំនួយការប្រធាននាយកប្រតិបត្តិ ប្រធានខេត្ត ប្រធានសាខា ប្រធានក្រុមមន្ត្រីឥណទាន និងបេឡាករ។ កម្មវិធីសិក្ខាសាលាសកល ត្រូវបានរៀបចំឡើងសម្រាប់សមាជិកអន្តរជាតិ នៃណុងហឹបគ្រុប (NHFG) ក្នុងការសិក្សា និងចែករំលែក។

សន្និបាតបុគ្គលិកប្រចាំឆ្នាំ ២០១៩

June 22, 2020


ស្ថាប័ន បានរៀបចំកម្មវិធីសន្និបាតបុគ្គលិកប្រចាំឆ្នាំ ដែលមានរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ទី១៥ ខែធ្នូ ឆ្នាំ ២០១៩ នៅរមណីយដ្ឋានឋានសួរបូកគោ ខេត្តកំពត។ សន្និបាតបុគ្គលិកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ក្នុងការកសាងក្រុម បុគ្គលិក និងកិច្ចប្រជុំរបស់បុគ្គលិក។

  • ចំពោះសកម្មភាពកសាងក្រុមបុគ្គលិក៖ បុគ្គលិកគ្រប់ជាន់ថ្នាក់បានចូលរួមក្នុងសកម្មភាពផ្សេងៗដូចជា ការលេងល្បែងកំសាន្ត​ នានា ការប្រកួតចំរៀង និងការចាប់រង្វាន់ដែលធ្វើឡើងនៅថ្ងៃទី១ នៃសន្និបាត។
  • សម្រាប់កិច្ចប្រជុំវិញ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២ ដែលមានរបៀបវរៈសំខាន់ៗមួយចំនួនដូចជា សន្ទរកថាទទួលស្វាគមន៍ និងលើកទឹកចិត្តដោយលោកប្រធាននាយកប្រតិបត្តិ បទបង្ហាញអំពីសមទ្ធផលទទួលបានក្នុងឆ្នាំ២០១៩​ ការកំណត់គោលដៅ​ ជាអាទិភាពនៅក្នុងឆ្នាំ២០២០ និងការផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើម និងរង្វាន់ចំពោះអតីតភាពការងាររបស់បុគ្គលិក។

© 2019 NongHyup Finance. All Rights Reserved.