សន្និបាតបុគ្គលិកប្រចាំឆ្នាំ ២០១៨

សន្និបាតបុគ្គលិកប្រចាំឆ្នាំ ២០១៨

ស្ថាប័ន បានរៀបចំកម្មវិធីសន្និបាតបុគ្គលិកប្រចាំឆ្នាំ ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ទី២៣ ក្នុងខែធ្នូ ឆ្នាំ ២០១៨ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ សន្និបាតបុគ្គលិកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងមួយចំនួនដូចជា (១) ការលើកកម្ពស់ក្នុងការកសាងក្រុមបុគ្គលិក ដែលផ្តល់ឱកាសដល់បុគ្គលិកពីកន្លែងផ្សេងៗមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក និង (២) កិច្ចប្រជុំរបស់បុគ្គលិកអំពីលទ្ធផលរបស់ក្រុមហ៊ុនដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២ ដែលមានរបៀបវរៈមួយចំនួនដូចជា ​(១) សុន្ទរកថាទទួលស្វាគមន៍ និងលើកទឹកចិត្តដោយលោកប្រធាននាយកប្រតិបត្តិ (២) ផ្តល់រង្វាន់ដល់បុគ្គលិកឆ្នើម សាខា និងរង្វាន់អតីតភាពការងារ (៣) សុន្ទរកថា និងការធ្វើបទបង្ហាញស្តីពីប្រព័ន្ធពន្ធដារប្រទេសកម្ពុជាដោយ សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ (៤) បទបង្ហាញស្តីពីផែនការអាជីវកម្មសម្រាប់ឆ្នាំ ២០១៩ ដោយលោកប្រធាននាយកហិរញ្ញវត្ថុ និង (៥) សុន្ទរកថាបិទកម្មវិធីដោយលោកប្រធាននាយកប្រតិបត្តិ។

© 2019 NongHyup Finance. All Rights Reserved.