ធនាគារ ណុងហឹប ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ រួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ក្រោមវត្តមានលោក Lee Seok Yong ជាប្រធាននាយកប្រតិបត្តិ ធនាគារ ណុងហឹប និង គណៈគ្រប់គ្រងនៃស្ថាប័នទាំង២ កាលពីថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ បាននាំយកជំនួយឧបត្ថម្ភជាសម្ភារ និង ថវិកា រួមមាន កញ្ចប់ថវិកា ៥.០០០ដុល្លារ និងអង្ករ ១តោន មី ៥០កេស ត្រីខ ៥០ដុំ ស្ករស ៥០គីឡូ អំបិល ៥០គីឡូ ប្រេងឆា ៣០ដប ទឹកស៊ីអ៊ីវ ៥០យួរ ទឹកត្រី ៥០យួរ ប្រគល់ជូនដល់អង្គការអាហ្វេស៊ីបកម្ពុជា (AFESIP Cambodia) និងផ្តល់ជូនដល់កុមារចំនួន ១៥៥នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅ ៥ក្បាល ប៊ិច ៥ដើម ខ្មៅដៃ ៥ដើម ជ័រលុប ១បន្ទាត់ ១ឈុត កាតាប១ និងដបទឹកចំនួន១ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងគម្រប់ខួប៥ឆ្នាំ នៃការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក។