នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដែលនេះជាលើកទីពីរហើយដែល ណុងហឹប ហ្វាយនែន បានបរិច្ចាគដល់អង្គការអាហ្វេស៊ីប (AFESIP Cambodia) ដែលជាអង្គការផ្តោតលើសុខុមាលភាពរបស់ស្ត្រី និងកុមារីរងគ្រោះនៅទូទាំងប្រទេស។ ណុងហឹប ហ្វាយនែន ជាមួយនឹងតំណាងធនាគារណុងហឹប នៃសាធារណរដ្ឋកូរ៉េ បានរួមគ្នាឧបត្ថម្ភសម្ភារសិក្សា និងសម្ភារមួយចំនួនដូចជា អង្ករចំនួន ១តោន មីចំនួន ៥០កេស ត្រីខចំនួន ៥០ប្រអប់ ស្ករសចំនួន ៥០គីឡូក្រាម អំបិលចំនួន ៥០គីឡូក្រាម ប្រេងសណ្តែកចំនួន ៣០កេស ទឹកស៊ីអ៊ីវចំនួន ៥០យួរ ទឹកត្រីចំនួន ៥០យួរ និងកញ្ចប់ថវិការចំនួន ៥.០០០ដុល្លារ។