ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងរបស់អតិថិជន អោយយល់ដឹងអំពីការសន្សំ ការគ្រប់គ្រងបំណុល ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងវិន័យឥណទាន ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានចូលរួមសហការជាមួយសមាគមន៍មីក្រូហិរញ្ញវត្ថុ (CMA) និង Good Return ក្នុងការអនុវត្ត កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះថា ការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អតិថិជន (CAFÉ) ។ នៅក្នុងឆ្នាំ ២០១៨ ណុងហឹប ហ្វាយនែន បានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមចំនួន ១.៣៧៧ នាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនេះ ១០% គឺជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន និង ៧៩% គឺជាស្ត្រី។ នៅឆ្នាំ ២០២០ ណុងហឹប ហ្វាយនែន បានទទួលការគាំទ្រពី CMA និង Good Return ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុថ្មីមួយ ដែលមានឈ្មោះថា FEIRFIN (ការអប់រំបរិយាបន្នហិរញ្ញវត្ថុ) ហើយ ណុងហឹប ក៏បានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមចំនួន ៧៥នាក់ ផងដែរ នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ។