ការអប់រំសហគមន៍ស្តីពីការប្រើប្រាស់ទឹកស្អាត និងការធ្វើអនាម័យ

ការអប់រំសហគមន៍ស្តីពីការប្រើប្រាស់ទឹកស្អាត និងការធ្វើអនាម័យ

ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម និងសហគមន៍ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានបញ្ចូលសកម្មភាពអប់រំសហគមន៍ស្តីពីទឹកស្អាត និងអនាម័យ ទៅក្នុងកម្មវិធីឥណទានផ្សារភ្ជាប់នឹងការអប់រំ (CwE) របស់ខ្លួនចាប់តាំងពី ឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនអំពីមូលដ្ឋានគ្រឹះនៃទឹកស្អាត  និងអនាម័យ ហានិភ័យនៃការកើតជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងកង្វះខាតឧបករណ៍អនាម័យប្រើប្រាស់ ក៏ដូចជាឱកាសក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។

នៅក្នុងឆ្នាំ ២០១៨  ណុងហឹប ហ្វាយនែន បានធ្វើការបណ្តុះបណ្តាលសហគមន៍ចំនួន ៨០ ដង ស្តីពីប្រធានបទទឹកស្អាត និងអនាម័យ ដែលមានអ្នកចូលរួមសរុបប្រមាណជា ២.៥៨៣ នាក់ ដែលក្នុងនោះមាន ៧៨% ជាស្ត្រី និង ៣០% ជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន ។

© 2019 NongHyup Finance. All Rights Reserved.