កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម

កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម

ស្ទើរតែ ៣០% នៃអតិថិជនសរុបរបស់ ណុងហឹប ហ្វាយនែន គឺចូលរួមក្នុងសកម្មភាពកសិកម្មដើម្បីបង្កើតប្រាក់ចំណូលរបស់គ្រួសារ។​​ ដើម្បីជួយដល់អតិថិជន ក្នុងការបង្កើនទិន្នផលកសិកម្មរបស់ខ្លួន ណុងហឹប ហ្វាយនែន​ បានរៀបចំកម្មវិធីបណ្តុះបណ្តាលកសិកម្មទៅលើ បច្ចេកទេសចិញ្ចឹមសត្វ ឬបច្ចេកទេសក្នុងការដាំដំណាំស្រូវជារៀងរាល់ឆ្នាំ។ ជាទូទៅ ការបណ្តុះបណ្តាលទាំងនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំនីមួយៗ និងមានរយៈពេល ១ ឬ ២ ថ្ងៃសម្រាប់ការបណ្តុះបណ្តាលដោយផ្អែកលើចំនួនសិក្ខាកាម និងមាតិការបស់មេរៀន ។

នៅក្នុងឆ្នាំ ២០១៩ ណុងហឹប ហ្វាយនែន បានធ្វើការបណ្តុះបណ្តាលផ្នែកកសិកម្មចំនួន ៤ វគ្គ សម្រាប់សាខាចំនួន ៤ (សាខាខេត្តកំពង់ធំ សាខាស្រុកឈូក ស្រុកក្រឡាញ់ និងសាខាស្រុកស្ទឹងហាវ) ​ដោយមានអ្នកចូលរួមសរុបចំនួន ៣៦១​ នាក់។ ក្នុងនោះផងដែរ ២៥% នៃអ្នកចូលរួមសរុប គឺជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន ហើយ ៦០% គឺជាស្ត្រី។

© 2019 NongHyup Finance. All Rights Reserved.