May 8, 2019
ស្ទើរតែ ៣០% នៃអតិថិជនសរុបរបស់ ណុងហឹប ហ្វាយនែន គឺចូលរួមក្នុងសកម្មភាពកសិកម្មដើម្បីបង្កើតប្រាក់ចំណូលរបស់គ្រួសារ។ ដើម្បីជួយដល់អតិថិជន ក្នុងការបង្កើនទិន្នផលកសិកម្មរបស់ខ្លួន ណុងហឹប ហ្វាយនែន បានរៀបចំកម្មវិធីបណ្តុះបណ្តាលកសិកម្មទៅលើ បច្ចេកទេសចិញ្ចឹមសត្វ ឬបច្ចេកទេសក្នុងការដាំដំណាំស្រូវជារៀងរាល់ឆ្នាំ។ ជាទូទៅ ការបណ្តុះបណ្តាលទាំងនេះ ត្រូវបានធ្វើឡើងនៅសាលាឃុំនីមួយៗ និងមានរយៈពេល ១ ឬ ២ ថ្ងៃសម្រាប់ការបណ្តុះបណ្តាលដោយផ្អែកលើចំនួនសិក្ខាកាម និងមាតិការបស់មេរៀន ។ នៅក្នុងឆ្នាំ ២០១៩ ណុងហឹប ហ្វាយនែន បានធ្វើការបណ្តុះបណ្តាលផ្នែកកសិកម្មចំនួន ៤ វគ្គ សម្រាប់សាខាចំនួន ៤ (សាខាខេត្តកំពង់ធំ សាខាស្រុកឈូក ស្រុកក្រឡាញ់ និងសាខាស្រុកស្ទឹងហាវ) ដោយមានអ្នកចូលរួមសរុបចំនួន ៣៦១ នាក់។ ក្នុងនោះផងដែរ ២៥% នៃអ្នកចូលរួមសរុប គឺជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន ហើយ ៦០% គឺជាស្ត្រី។
May 8, 2019
ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ចំណេះដឹងរបស់អតិថិជន អោយយល់ដឹងអំពីការសន្សំ ការគ្រប់គ្រងបំណុល ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងវិន័យឥណទាន ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានចូលរួមសហការជាមួយសមាគមន៍មីក្រូហិរញ្ញវត្ថុ (CMA) និង Good Return ក្នុងការអនុវត្ត កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុដែលមានឈ្មោះថា ការពង្រឹង និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អតិថិជន (CAFÉ) ។ នៅក្នុងឆ្នាំ ២០១៨ ណុងហឹប ហ្វាយនែន បានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមចំនួន ១.៣៧៧ នាក់។ ក្នុងចំណោមអ្នកចូលរួមទាំងនេះ ១០% គឺជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន និង ៧៩% គឺជាស្ត្រី។ នៅឆ្នាំ ២០២០ ណុងហឹប ហ្វាយនែន បានទទួលការគាំទ្រពី CMA និង Good Return ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុថ្មីមួយ ដែលមានឈ្មោះថា FEIRFIN (ការអប់រំបរិយាបន្នហិរញ្ញវត្ថុ) ហើយ ណុងហឹប ក៏បានផ្តល់វគ្គបណ្តុះបណ្តាលនេះដល់អ្នកចូលរួមចំនួន ៧៥នាក់ ផងដែរ នៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ។
May 8, 2019
ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម និងសហគមន៍ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បានបញ្ចូលសកម្មភាពអប់រំសហគមន៍ស្តីពីទឹកស្អាត និងអនាម័យ ទៅក្នុងកម្មវិធីឥណទានផ្សារភ្ជាប់នឹងការអប់រំ (CwE) របស់ខ្លួនចាប់តាំងពី ឆ្នាំ២០១៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អតិថិជនអំពីមូលដ្ឋានគ្រឹះនៃទឹកស្អាត និងអនាម័យ ហានិភ័យនៃការកើតជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងកង្វះខាតឧបករណ៍អនាម័យប្រើប្រាស់ ក៏ដូចជាឱកាសក្នុងការទទួលបានឥណទានទឹកស្អាត និងអនាម័យ។ នៅក្នុងឆ្នាំ ២០១៨ ណុងហឹប ហ្វាយនែន បានធ្វើការបណ្តុះបណ្តាលសហគមន៍ចំនួន ៨០ ដង ស្តីពីប្រធានបទទឹកស្អាត និងអនាម័យ ដែលមានអ្នកចូលរួមសរុបប្រមាណជា ២.៥៨៣ នាក់ ដែលក្នុងនោះមាន ៧៨% ជាស្ត្រី និង ៣០% ជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន ។