កិច្ចការសប្បុរសធម៌

Charity Work

ការបរិច្ចាគដល់អង្គការអាហ្វេស៊ីប(AFESIP Cambodia)

June 11, 2024


នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៣ ដែលនេះជាលើកទីពីរហើយដែល ណុងហឹប ហ្វាយនែន បានបរិច្ចាគដល់អង្គការអាហ្វេស៊ីប (AFESIP Cambodia) ដែលជាអង្គការផ្តោតលើសុខុមាលភាពរបស់ស្ត្រី និងកុមារីរងគ្រោះនៅទូទាំងប្រទេស។ ណុងហឹប ហ្វាយនែន ជាមួយនឹងតំណាងធនាគារណុងហឹប នៃសាធារណរដ្ឋកូរ៉េ បានរួមគ្នាឧបត្ថម្ភសម្ភារសិក្សា និងសម្ភារមួយចំនួនដូចជា អង្ករចំនួន ១តោន មីចំនួន ៥០កេស ត្រីខចំនួន​ ៥០ប្រអប់ ស្ករសចំនួន ៥០គីឡូក្រាម អំបិលចំនួន ៥០គីឡូក្រាម ប្រេងសណ្តែកចំនួន ៣០កេស ទឹកស៊ីអ៊ីវចំនួន ៥០យួរ ទឹក​ត្រីចំនួន ៥០យួរ និង​កញ្ចប់​ថវិការ​ចំនួន​ ៥.០០០​ដុល្លារ។

កម្មវិធីជិៈកង់ដើម្បីសប្បុរសធម៌ និងសង្គម

May 5, 2023


នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បាននាំយកនូវសម្ភារប្រើប្រាស់ មួយចំនួនដូចជា កៅអីចំនួន ៤៥កៅអី ធុងសំរាមចំនួន១៤ធុង និងថវិការមួយចំនួន ផ្តល់ជូនដល់សាលាបឋមសិក្សា ក្រវ៉ាន់ និងសង្កាត់នគរធំ ដែលសិ្ថតក្នុងកុ្រងសៀមរាប ខេត្តសៀមរាប ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងបង្ហាញនូវការចែករំលែកចំពោះសង្គម ក៏ដូចជាការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ និងកីឡា នៅកម្ពុជា។

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ផ្តល់ជំនួយដល់អង្គការ អាហ្វេស៊ីប កម្ពុជា

June 10, 2022


ធនាគារ ណុងហឹប នៃ​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ណុង​ហឹប ហ្វាយនែន (​ខេមបូឌា​) ម.ក កាលពី​​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​២០២២ បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ប្រគល់ជូន​ដល់​អង្គការ​អាហ្វេស៊ីប​កម្ពុជា ​(AFESIP Cambodia) ដែល​ស្ថិតនៅ​ក្នុងភូមិ​ ២៤ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។ បច្ចុប្បន្ន អង្គការ​នេះ បាន​កំពុងធ្វើការ​ជួយ​ដល់​យុវនារី និង​កុមារ​រងគ្រោះ ឬ​មាន​ហានិភ័យ​ខ្ពស់​ដែល​ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​ផ្លូវភេទ ហិង្សា រំលោភបំពាន រំលោភ​សេពសន្ថវៈ ដោយបាន​សហការ​ជាមួយ​គ្រួសារ​របស់​ពួកគាត់ ក្នុង​ការផ្តល់​សុវត្ថិភាព និង​ការផ្តល់​យុទ្ធសាស្ត្រ​ឱ្យ​ចាកចេញ​ប្រកបដោយ​និរន្តរភាព​។ ជំនួយ​ឧបត្ថម្ភ​ដែល ណុងហឹប ហ្វាយនែន បានផ្តល់​ជូន​ដល់ អង្គការ អាហ្វេស៊ីប​កម្ពុជា រួមមាន អង្ករ ២ ​តោន មី ២០០ ​កេស ត្រីខ ២០០ ​ដុំ ស្ករ ៥០ ​គីឡូ អំបិល ៥០ ​គីឡូ ប្រេងឆា ៥០ ​ដប ទឹក​ស៊ីអ៊ីវ​ ៥០ ​យួរ ទឹកត្រី ៥០​ យួរ ម៉ាស់ ១០ ០០០ ​ម៉ាស់ អាល់កុល ៦០០​ លីត្រ កុំព្យូទ័រ ៥ ​គ្រឿង រួម​ជាមួយនឹង​កញ្ចប់​ថវិកា ៥ ០០០ ​ដុល្លារ ហើយក៏​មានការ​ផ្តល់ជូន​ដល់​កុមារ​រងគ្រោះ​ចំនួន ១៤០ ​នាក់ ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អង្គការ​ដោយ​ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ៥ ​ក្បាល ប៊ិក ៥ ​ដើម ខ្មៅ​ដៃ ៥​ ដើម ជ័រលុប​ ១ បន្ទាត់ ១​ ឈុត កា​តាប ១ និង​ដប​ទឹក​ដ៏​ស្រស់ស្អាត​របស់ ណុងហឹប ហ្វាយនែន ចំនួន​ ១ ​ផងដែរ​។

ការបរិច្ចាគសម្ភារជូនដល់អាជ្ញាធរនៅក្នុងខេត្តកំពង់ធំ

June 10, 2022


នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គ្រឹះស្ថានមីកូ្រហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក បាននាំយកសម្ភារមួយចំនួន ជូនសាលាឃុំចំនួន ៥ ដែលស្ថិតក្នុងសុ្រកសន្ទុក និងសុ្រកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការងាររបស់សាលាឃុំ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋទូទៅក្នុងសហគមន៍។ សម្ភារទាំងអស់មានដូចជា កៅអីជ័រចំនួន ៧៥កៅអី ធុងដាក់សំរាមចំនួន ១០ធុង ក្រដាសA4 ចំនួន ១០កេស រួម ទាំងថវិការមួយចំនួនផងដែរ។

ការបរិច្ចាគសម្ភារបរិក្ខារសម្រាប់ពិធីបុណ្យអុំទូកនៅខេត្តកំពត

June 23, 2020


ពីធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងទូរទាំងប្រទេស នៅខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ហើយសកម្មភាពដែលសំខាន់បំផុតរបស់ពិធីបុណ្យនេះគឺ ការប្រណាំងទូក ដែលរៀបចំក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដែលមានទន្លេ។ នៅខែវិច្ឆិកា​ ឆ្នាំ២០១៩ ណុងហឹប បានបរិច្ចាគមួកចំនួន ​៣០០មួក និងអាវយឺតចំនួន ៣០០អាវ ដល់អាជ្ញាធរក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីជាការគាំទ្រ និងឧបត្ថម្ភដល់សកម្មភាពប្រណាំងទូកង របស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច។

ការបរិច្ចាគសម្ភារសិក្សាដល់សាលារៀននៅខេត្តព្រៃវែង

May 26, 2020


ជាផ្នែកមួយនៃសកម្មភាពសង្គមក៏ដូចជាការចូលរួមគាំទ្រលើ វិស័យអប់រំ នៅតាមសហគមន៍មូលដ្ឋាន យើងបានធ្វើការបរិច្ចាគនូវសម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សចំនួន ២៨៧នាក់ នៅសាលាបឋមសិក្សាព្រៃធំ ដែលស្ថិតក្នុងភូមិ ព្រៃធំ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃងវែង។

ការបរិច្ចាគធុងចម្រោះទឹកស្អាត

May 26, 2020


ដើម្បីចូលរួមចំណែកក្នុងការជួយដល់ក្រុមគ្រួសារ អាចទទួលបានសម្ភារទឹកស្អាត ណុងហឹប ​ហ្វាយនែន បានបរិច្ចាគធុងចម្រោះទឹកស្អាតចំនួន ៣០០ ធុង ដល់គ្រួសារក្រីក្រនៅខេត្តកំពង់ធំ តាមរយៈធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨។

© 2019 NongHyup Finance. All Rights Reserved.