គណៈគ្រប់គ្រង

គណៈគ្រប់គ្រង

 

លោក សាយ សាឡន

ប្រធាននាយកដ្ឋានដោះស្រាយបំណុល

លោក សាយ សាឡន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានដោះស្រាយបំណុល នៅខែមិថុនា ឆ្នាំ២០២៣។ បន្ទាប់ពីគាត់បានបំពេញការងារជាមួយ ណុងហឹប ហ្វាយនែន អស់រយៈពេលជាង ១០ឆ្នាំមកហើយ ក្នុងមុខតំណែងជាច្រើនដូចជា ប្រធានសាខា ប្រធានខេត្ត និងប្រធានផ្នែកគាំពារសាខា។ មុនពេលចូលបម្រើការងារជាមួយ ណុងហឹប ហ្វាយនែន លោកធ្លាប់ជាមន្រ្តីឥណទានជាមួយនឹងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ២០០៨។ លោក សាឡន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំ២០០៩ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំ២០១៤ នៅសាកលវិទ្យាល័យបៀលប្រាយ ជំនាញធនាគារ និងហិរញ្ញវត្ថុ ហើយក្រៅពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផ្សេងៗ ដែលទាក់ទងនឹងការងារ។


លោក កាំង ម៉េងលៀង

ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍

លោក កាំង ម៉េងលៀង ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ របស់ក្រុមហ៊ុន នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយមុនពេលគាត់កាន់តំណែងនេះ គាត់គឺជាអនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ នៅខែកក្កដា ឆ្នាំ២០១៩។ លោក ម៉េងលៀង មានបទពិសោធន៍ជំនាញជាង ១២ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍កម្មវិធី។ លោកធ្លាប់កាន់មុខតំណែងជា មន្ត្រីអភិវឌ្ឍន៍កម្មវិធី និងប្រធានផ្នែកអភិវឌ្ឍន៍កម្មវិធី។ លោក ម៉េងលៀង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកបច្ចេកទេសព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ ន័រតុន Microsoft Power BI នៃវិទ្យាស្ថាន IFA និងជំនាញផ្នែកគណនេយ្យ នៃសមាគមមីកូ្រហិរញវត្ថុនៃកម្ពុជា (CMA)។ លោក ម៉េងលៀង ក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនដែលទាក់ទងនឹងវិស័យហិរញ្ញវត្ថុ។


© 2019 NongHyup Finance. All Rights Reserved.