លោកស្រី ឈាវ គីមណា
ប្រធាននាយកដ្ឋានហានិភ័យ
លោកស្រី គីមណា បានចូលបម្រើការងារជាមួយស្ថាប័នក្នុងឆ្នាំ២០១០ មានតួនាទីជាលេខាធិការ របស់លោកប្រធាននាយកប្រតិបត្តិ បន្ទាប់មកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានលេខាធិការនៅឆ្នាំ២០១៦ ស្របតាមការរីកចម្រើនរបស់ស្ថាប័ន។ នៅដើមឆ្នាំ២០២២ លោកស្រីត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានកិច្ចការទូទៅ ដើម្បីធានាបាននូវប្រសិទ្ធភាពលើការគ្រប់គ្រងប្រតិបត្តិការរបស់ស្ថាប័ន។ នៅឆ្នាំ២០២៤ លោកស្រីត្រូវបានផ្តល់ការទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានហានិភ័យ ក្នុងគោលបំណងធានានូវការគ្រប់គ្រង និងកាត់បន្ថយហានិភ័យ របស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព។ លោកស្រី គីមណា មានបទពិសោធន៍ការងារប្រកបដោយវិជ្ជាជីវៈជាមួយអង្គការអន្តរជាតិនានា មុនពេលចូលបម្រើការងារក្នុងវិស័យធនាគារ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការគ្រប់គ្រង និងការគ្រប់គ្រងរដ្ឋបាលរបស់ស្ថាប័ន លោកស្រីបានប្រើប្រាស់បទពិសោធន៍ដ៏ច្រើននេះ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ក្រុមការងារ និងពង្រីកអាជីវកម្ម ឲ្យកាន់តែរីកចម្រើន។ លោកស្រី គីមណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច និងអក្សរសាស្ត្រអង់គ្លេស។ លើសពីនេះទៅទៀត លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទងទៅនឹងការងាររបស់លោកស្រីជាច្រើនរួមមាន អ្នកជំនាញផ្នែកហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម (Certified Expert in SME Finance) មកពីសាលា Frankfurt School of Finance & Management ប្រទេសអាល្លឺម៉ង់។
លោក គង់ ច័ន្ទសែន
ប្រធាននាយកដ្ឋានប្រតិបត្តិការ និងយុទ្ធសាស្ត្រ
លោក គង់ ច័ន្ទសែន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងយុទ្ធសាស្ត្រ ក្នុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីគាត់បានបំពេញការងារជាមួយ ណុងហឹប ហ្វាយនែន អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ មុនពេលចូលបម្រើការងារជាមួយ ណុងហឹប គាត់គឺជាគ្រូបង្រៀននៅសាលារដ្ឋ។ នៅក្នុងការងារដ៍យូរអង្វែងជាមួយស្ថាប័ន គាត់បានធ្វើការក្នុងមុខដំណែងជាច្រើនដូចជា មន្ត្រីឥណទាន ប្រធានក្រុមមន្ត្រីឥណទាន ប្រធានសាខា ប្រធានខេត្ត ប្រធានផ្នែកប្រតិបត្តិការ អនុប្រធាននាយកដ្ឋានប្រតិបត្តិការ អនុប្រធាននាយកដ្ឋានប្រតិបត្តិការជាន់ខ្ពស់ និងប្រធាននាយកដ្ឋានវាយតម្លៃឥណទាន ក្នុងខែមិថុនា ឆ្នាំ២០២២។ គាត់បានកសាងសមត្ថភាពរបស់ខ្លួនយ៉ាងរឹងមាំលើផ្នែកប្រតិបត្តិការឥណទានក្នុងអាជីពរបស់គាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យ ខែមរៈ។ លើសពីនេះទៅទៀតគាត់បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ទាំងខាងក្នុង និងខាងក្រៅរួមមាន ការអភិវឌ្ឍន៍អាជីវកម្ម និងផលិតផល ការវិភាគឥណទាន នីតិវិធីវាយតម្លៃឥណទាន នីតិវិធីវាយតម្លៃអចលនទ្រព្យ ភាពជាដឹកនាំ ការគ្រប់គ្រងគម្រោង ជំនាញក្នុងការសម្របសម្រួល និងបណ្តុះបណ្តាលជាដើម។
លោក ជា សុផារិទ្ធ
ប្រធាននាយកដ្ឋានប្រតិបត្តិតាម
លោក សុផារិទ្ធ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាប្រតិបត្តិតាមនៅ ណុងហឹប ហ្វាយនែន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ មុនពេលដែលគាត់កាន់មុខតំណែងនេះ គាត់មានបទពិសោធន៍ជិត ១០ឆ្នាំ មកហើយនៅក្នុងស្ថាប័ននេះ ជាមួយតួនាទីជាច្រើនដូចជា ជាមន្រ្តីសវនកម្មផ្ទៃក្នុង មន្រ្តីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ មន្រ្តីហានិភ័យជាន់ខ្ពស់ និងបន្ទាប់មកជាប្រធានផ្នែកហានិភ័យ។ លោក សុផារិទ្ធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គណនេយ្យ នៅសកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនរួមមាន ការគ្រប់គ្រងហានិភ័យអាជីវកម្ម ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យសំខាន់ៗសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យឥណទាន និង ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ គាត់បានបញ្ចប់វគ្គសិក្សាស្តីពីកម្មវិធីអនុវត្តបទប្បញ្ញត្តិនៅវិទ្យាស្ថាន ធនាគារ និងហិរញ្ញវត្ថុ (IBF) ក្នុងឆ្នាំ២០១៩ និងទទួលបានវិញ្ញាបនបត្រផ្នែកគ្រប់គ្រងហានិភ័យ ពីសាលា Frankfurt នៃប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២១។
លោក ប៉ិល ជីវីតា
ប្រធាននាយកដ្ឋានវាយតម្លៃឥណទាន
លោក ប៉ិល ជីវីតា ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានប្រតិបត្តិការនៅ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក នៅខែមករា ឆ្នាំ២០១៩ បន្ទាប់មកត្រូវបានតាំងតែងជាប្រធាននាយកដ្ឋានវាយតម្លៃឥណទាន ក្នុងខែមករា ឆ្នាំ២០២៤។ មុនពេលចូលបម្រើការងារនៅ ណុងហឹប លោកធ្លាប់កាន់មុខតំណែងជាច្រើនជាមួយអង្គការល្បីៗមួយចំនួន ដូចជា អង្គការ FAO HKI GRET និង សេដាក ក្នុងមុខតំណែងជាប្រធានកម្មវិធីកសិកម្ម ទីប្រឹក្សាកសិកម្មថ្នាក់ជាតិ ប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីគម្រោង។ លោក ជីវីតា មានបទពិសោធន៍ យ៉ាងទូលំ ទូលាយច្រើនជាង ១៤ឆ្នាំ ក្នុងការងារគ្រប់គ្រងគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ការអភិវឌ្ឍជនបទ ការភ្ជាប់សហគមន៍កសិកម្មទៅទីផ្សារ ការកែលម្អខ្សែសង្វាក់ផលិតកម្ម ការធ្វើប្រតិបត្តិការឥណទានកសិកម្ម កិច្ចការទីផ្សារ និងស្រាវជ្រាវ ។ លោក ជីវីតា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងចម្រុះក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នៃប្រទេសកម្ពុជា។ លោកទទួលបានបរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តកសិកម្មពីសាកលវិទ្យាល័យកសិកម្មព្រែកលៀប។ លើសពីនេះ លោក ជីវីតា បានចូលរួមទស្សនកិច្ចសិក្សា និងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេសលើប្រធានបទ ការផ្តល់ឥណទានសម្ភារកសិកម្ម ការសិក្សាពីកសិដ្ឋាន សហគមន៍អភិវឌ្ឍន៍កសិកម្ម ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងការអភិវឌ្ឍផលិតផលកម្ចី។
លោក យ៉ែម ភានិត
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
លោក យ៉ែម ភានិត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីគាត់បានបំពេញការងារជាមួយ ណុងហឹប ហ្វាយនែន អស់រយៈពេលជាង ១៤ឆ្នាំ។ មុនការតែងតាំងនេះ លោកបានកាន់មុខតំណែងជាច្រើននៅក្នុងក្រុមហ៊ុន រួមមានជា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធានផ្នែកសវនកម្មផ្ទៃក្នុង មន្ត្រីសវនកម្មផ្ទៃជាន់ខ្ពស់ មន្ត្រីសវនកម្មផ្ទៃក្នុង មន្ត្រីប្រតិបត្តិតាម និងជាមន្ត្រីឥណទាន។ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន លោកក៏ធ្លាប់បម្រើការងារជាគ្រូបង្រៀនកម្រិតបឋមសិក្សាពីឆ្នាំ ២០០៤ ដល់ ២០០៧ ផងដែរ។ លោក ភានិត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ គណនេយ្យ និងសវនកម្ម ពីសាកលវិទ្យាល័យ ន័រតុន។ លើសពីនេះទៅទៀត លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនលើមុខជំនាញ គ្រប់គ្រង សវនកម្ម និងភាពជាអ្នកដឹកនាំ ផងដែរ។