លោក KIM Seung Gon
ប្រធាននាយកប្រតិបត្តិ
លោក Kim Seung Gon, ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិរបស់ ណុងហឹប ហ្វាយនែន នៅក្នុងខែមករា ឆ្នាំ២០២២។ មុនពេលដែលលោកត្រូវបានតែងតាំងនេះ លោកបានកាន់នូវមុខតំណែងគ្រប់គ្រងជាច្រើន ជាមួយធនាគារ ណុងហឹប នៅសាធារណរដ្ឋកូរ៉េ អស់រយៈពេលជាង ១២ឆ្នាំ។ មុខតំណែងថ្មីៗរបស់លោកជាមួយធនាគារ លោកធ្លាប់ជាប្រធាន នាយកដ្ឋានរតនាគារ និងមុខតំណែងសំខាន់ៗមួយចំនួនទៀតរួមមាន អគ្គនាយករង នៃមជ្ឈមណ្ឌលធនាគារសាជីវកម្ម Gangnam ជាលេខាធិការនៃការិយាល័យលេខាធិការដ្ឋាន និងជាប្រធានគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគទុន។ លោក Kim Seung Gon បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កូរ៉េ (KAIST) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៣ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកសិកម្ម ពីសាកលវិទ្យាល័យជាតិសេអ៊ូល ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េ ក្នុងឆ្នាំ២០០១។
លោក PAIK Jin Kyu
ប្រធាននាយកប្រតិបត្តិប្រតិបត្តិការ-ប្រតិបត្តិហិរញ្ញវត្ថុ
លោក PAIK ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិប្រត្តិការ នៅខែមករា ឆ្នាំ២០២៣។ លោកមានបទពិសោធន៍លើវិស័យធនាគារអស់រយៈពេល ១៦ឆ្នាំ គិតតាំងពីចូលរួមជាមួយនឹង ណុងហឹប គ្រុប ឆ្នាំ២០០៦។ លោកធ្លាប់កាន់តួនាទីជាអ្នកជួញដូរឧបករណ៍និស្សន្ទ (FX & Derivatives Trader) និងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានពាណិជ្ជកម្មអន្តជាតិ។ លោក PAIK បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ KAIST ដែលជាសាកលវិទ្យាល័យរដ្ឋដ៏ល្បីល្បាញមួយនៃសាធារណរដ្ឋកូរ៉េ។ លោកក៏មានសញ្ញាបត្រ CFA ផងដែរ។
លោក HWANG Sangmin
ប្រធាននាយកប្រតិបត្តិហានិភ័យ
លោក Hwang ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិហានិភ័យរបស់ក្រុមហ៊ុនក្នុងខែមករា ឆ្នាំ២០២៤។ មុនពេលលោកចូលរួមជាមួយក្រុមហ៊ុន លោកបានចូលរួមជាមួយសហព័ន្ធសហករណ៍កសិកម្មជាតិ (NACF) អស់រយៈពេល៣ឆ្នាំ។ លោក Hwang មានបទពិសោធន៍រយៈពេល ១១ឆ្នាំ ជាមួយនឹងធនាគារ ណុងហឹប ហើយមុខតំណែងចុងក្រោយរបស់លោកគឺជា អនុប្រធានការិយាល័យតំណាងរបស់ធនាគារ ណុងហឹប ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម មុននឹងលោកផ្លាស់មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក។ លោក Hwang បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Yonsei និងក្រៅពីនេះ លោកក៏បានបញ្ចប់វិញ្ញាបនបត្រ ផ្នែកមន្ត្រីឥណទាន និងផ្នែកវិភាគហិរញ្ញវត្ថុ ពីវិទ្យាស្ថានធនាគារកូរ៉េផងដែរ។
លោក សា សុខ
ប្រធាននាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅជាន់ខ្ពស់
លោក សា សុខ ត្រូវបានចាត់តាំងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្នុងឆ្នាំ២០១៤ និងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុជាន់ខ្ពស់ក្នុងឆ្នាំ២០១៨ បន្ទាប់មកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅជាន់ខ្ពស់ ក្នុងខែមករា ឆ្នាំ២០២៤។ លោក សា សុខ មានបទពិសោធន៍ជាង ១០ឆ្នាំមកហើយនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោក ធ្លាប់កាន់តួនាទីជា មន្ត្រីផ្សព្វផ្សាយ និងទ្រទ្រង់ធានារ៉ាប់រង នៃក្រុមហ៊ុនធានារ៉ាប់រង CHC-MEADA គ្រូបណ្តុះបណ្តាលទូទៅនៃស្ថាប័ន Credit Mutuel du Kampuchea (CMK)។ លោក សុខ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រគណិតវិទ្យា។ បច្ចុប្បន្នលោកជាបេក្ខភាពកំពុងសិក្សាថ្នាក់ ACCA នៅវិទ្យាស្ថាន CamEd។
កញ្ញា PARK Seulgi
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
កញ្ញា Seulgi ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ក្នុងខែមករាឆ្នាំ២០២៤ មុនការតែងតាំងនេះ កញ្ញាកាន់តំណែងជាជំនួយការអគ្គនាយកក្នុងឆ្នាំ២០១៨ ដល់ ២០១៩ ប្រធានផ្នែកយុទ្ធសាស្ត្រក្នុងឆ្នាំ២០២២ និងជាប្រធាននាយកដ្ឋានធនធានមនុស្សក្នុងខែឧសភា ឆ្នាំ២០២៣។ មុនពេលចូលបម្រើការងារនៅ ណុងហឹប ហ្វាយនែន កញ្ញាធ្លាប់កាន់មុខតំណែងជា ទីប្រឹក្សានៃក្រុមហ៊ុន VDB Loi Limited និង SM Global Accounting & Cousulting Co. , Ltd។ កញ្ញា Seulgi បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា រួមនឹងសញ្ញាបត្រផ្នែកពន្ធដានៃកម្ពុជា ពីសាលា CamEd Business។ កញ្ញាក៏ជាសមាជិកចូលរួម (affiliate) របស់ ACCA នៃប្រទេសអង់គ្លេស។