ភាគទុនិក

ភាគទុនិក

ធនាគារ ណុងហឹប គឺជាធនាគារដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦១​  ដោយប្រើប្រាស់ដើមទុន​ ក្នុងស្រុករបស់ប្រទេសកូរ៉េ ១០០% ហើយធនាគារនេះ គឺធនាគារឯកទេសដែលគ្រប់គ្រង ប្រាក់បញ្ញើទាំងថ្នាក់មជ្ឈិម    និងថ្នាក់តំបន់របស់រដ្ឋាភិបាលប្រកបដោយសុវត្ថិភាពដោយមានបណ្តាញ សាខាធំទូលាយជាងគេទូទាំងប្រទេស។  កេរិ៍្តឈ្មោះរបស់ធនាគារនេះ​ មិនត្រឹមតែលេចធ្លោលើសេវាកម្ម ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានតួនាទីក្នុងការលើកតម្កើងសុខមាលភាពសង្គម និងកសិកម្ម នៅសាធារណរដ្ឋកូរ៉េទៀតផង។ ធនាគារនេះ​​ ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​គ្រឹះស្ថានសហប្រតិបត្តិការ ផ្នែកហិ​រញ្ញ​វត្ថុ​ឈាន​មុខ​គេនៅលើ​ពិ​ភព​លោក ​ជាមួយ​នឹងកំណត់ត្រាជាក់លាក់ នៃប្រ​តិ​បត្តិ​ការ​ហិ​រញ្ញ​វត្ថុរយៈពេលកន្លះសតវត្សរបស់ខ្លួន។​

ណុងហឹប គឺជាក្រុមហ៊ុនពហុមុខងារ ដែលមានប្រតិបត្តិការអាជីវកម្មធំៗចំនួន៤គឺ៖ ការផ្គត់ផ្គង់ និងផ្តល់ជូនទីផ្សារកសិកម្ម ការផ្គត់ផ្គង់ និងផ្តល់​ ជូនទីផ្សារសត្វពាហនៈ សេវាធនាគារ និងធានារ៉ាប់រង និង សេវាផ្តល់ប្រឹក្សាលើអាជីវកម្មផ្សេងៗទៀត។

​ណុង​ហឹប បាន​ជ្រៀត​ខ្លួ​នចូល​ក្នុងទីផ្សារក្រៅប្រទេសតាមរយៈ​សា​ខា​ធនាគារនៅបរទេសដូចជា សហ​រដ្ឋ​អា​មេ​រិក​ ​​វៀត​ណាម និងសាខាជា​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​នៅ​ ​មី​យ៉ាន់​ម៉ា​ និង​កម្ពុ​ជា​ ដែលមាន​ការិ​យា​ល័​យ​តំ​ណាង​នៅ​ប្រទេសចិ​ន​ និង​ឥណ្ឌា។​​

ណុ​ង​​ហឹប​​​ ​ហ្វាយ​​​នែ​ន​​ ​ បា​ន​​​ទទួ​ល​​​អា​​​ជ្ញា​​​ប័​ណ្ណ​​​ពី​​ធ​​​នា​​​គា​រ​​ជា​តិ​​នៃ​​​ក​ម្ពុ​​​ជា​​​នៅ​​ថ្ងៃ​​​ទី​​​០​៨​ ​ខែ​​សី​​​ហា ​​​ ​ឆ្នាំ​​២​០​១​៨​​​ ​ដើ​​​ម្បី​​​​ប្រ​​​ក​ប​​   អា​​​​ជី​​វកម្ម​ជាគ្រឹះ​​​ស្ថាន​​មី​ក្រូ​​ហិ​​​រ​ញ្ញ​​​វ​ត្ថុ​​​​​​​​​​​​​​​​ ប​​​​​​​​ន្ទាប់​​​​​​​ពី​​ធ​​​នា​​​គារ​ ណុង​ហឹប​ បាន​ទិញ​យក​ភាគ​ហ៊ុ​នទាំង​ស្រុង​​​ ១០០%​    ពី​គ្រឹះ​ស្ថាន ​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ សា​មិ​ក​ ភី​អិល​ស៊ី​។​ បច្ចុ​ប្ប​ន្ន​នេះ​ គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ​ ណុង​ហឹប​ កំ​ពុង​ធ្វើប្រ​តិ​បត្តិ​ការ​នៅ​​រាជធានី​ភ្នំ​ពេញ និង​ខេត្ត​ចំ​នួ​ន​១១  រួ​ម​មាន​  កណ្តាល កំ​ពង់​ស្ពឺ តា​កែវ កំ​ពត កែប ​ព្រះ​សី​ហ​នុ​ សៀម​រាប ​កំ​ពង់​ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។​  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ​ នាពេល​ អនាគត។

© 2019 NongHyup Finance. All Rights Reserved.