មន្ត្រីឥណទានជាន់ខ្ពស់ (១០)

មន្ត្រីឥណទានជាន់ខ្ពស់ (១០)

ទីតាំងបម្រើការងារ៖

  • សាខាខេត្តកណ្តាល (អង្គស្នួល)
  • សាខាខេត្តកំពង់ស្ពឺ​
  • សាខាស្រុកកំពង់ត្រាច
  • សាខាស្រុកបន្ទាយមាស
  • សាខាខេត្តតាកែវ (ស្រុកត្រាំកក់)
  • សាខាខេត្តព្រៃវែង (ស្រុកកំពង់ត្របែក)
  • សាខាក្រុងបាវិត​ (ផ្សារជីភូ)
  • សាខាច្បារអំពៅ
  • សាខាខណ្ឌបឹងកេងកង

ថ្ងៃផុតកំណត់៖ ១៥ ធ្នូ ២០២៤


Duties and Responsibilities

  • រៀបចំនិងអនុវត្តផែនការសកម្មភាព និងប្រកាន់ខ្ជាប់នូវគោលការណ៍និងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  • រៀបចំផែនការការងារប្រចាំសប្តាហ៍ និងប្រចាំខែ រួមទាំងមានការប្រមូលសំណង។
  • កសាងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋានមានដូចជា៖ មេភូមិ មេឃុំ មេប៉ុស្តិ៍​ និងប្រតិបត្តិករ​មីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅតាមតំបន់នានា។
  • ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពល។​ ជួបអតិថិជនសក្តានុពលនិងវាយតម្លៃពាក្យសុំកម្ចីប្រាក់របស់ពួកគេដោយអនុលោមតាមគោលការណ៍និងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  • ត្រូវបា្រកដថា ១០០% នៃការប្រើប្រាស់ប្រាក់កម្ចីរបស់អតិថិជនពិតជាត្រឹមត្រូវតាមគោលបំណង។
  • ចាត់វិធានការជាបន្ទាន់នៅពេលមានការកើតឡើងនៃប្រាក់កម្ចីយឺតយ៉ាវ និងជូនដំណឹងទៅប្រធានក្រុម។ និងប្រធានសាខាដើម្បីអន្តរាគមន៍។
  • ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
  • ធ្វើការស្រាវជ្រាវលើការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជន វិភាគចំណុចខ្លាំង និងចំណុចខ្សោយរបស់ដៃគូប្រកួតប្រជែងនៅក្នុងតំបន់ប្រតិបត្តិការ ហើយផ្ញើរបាយការទៅប្រធានក្រុម និងប្រធានសាខាដើម្បើចងក្រងនិងចាត់ចែងបន្ត។
  • រៀបចំរបាយការប្រចាំខែដែលតម្រូវដោយប្រធានក្រុម និងប្រធានសាខា។
  • ផ្សព្វផ្សាយ និងចូលរួមសកម្មភាពសង្គមដូចជា ឥណទានផ្សារភ្ជាប់និងការអប់រំ សុខភាព និងការការពារបរិស្ថាន ព្រមទាំងជួយប្រឹក្សាយោបល់បង្កើនមុខរបររបស់អតិថិជនតាមរយៈគំរូអជីវកម្មល្អ និងជោគជ័យ។
  • បំពេញកិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។

Job Requirements

  • បានប្រឡងជាប់សញ្ញាបត្របាក់ឌុប ឬបរិញ្ញាបត្រកាន់តែប្រសើរ។
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំទាក់ទងនឹងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
  • ពូកែខាងគណិតវិទ្យា និងមានជំនាញគណនាល្អ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការជាក្រុមបាន។
  • អាចធ្វើការក្រោមសម្ពាធបាន។
  • មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។

How To Apply

Interested candidates should submit a CV, Cover Letter, and recent passport photograph, clearly mentioning the position and location applied for, to any nearby NongHyup office or the Human Resources Department.


Head Office in Phnom Penh
Building No. 388A E1, E2, E3, Preah Monivong Blvd. Corner St. 352, Sangkat Boeng Keng Kang1, Khan Boeng Keng Kang, Phnom Penh.
Email: [email protected]
Tel: 023 998 226 | 071 333 06 72 | 096 669 29 98

© 2019 NongHyup Finance. All Rights Reserved.