ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ផ្តល់ជំនួយដល់អង្គការ អាហ្វេស៊ីប កម្ពុជា

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ផ្តល់ជំនួយដល់អង្គការ អាហ្វេស៊ីប កម្ពុជា

ធនាគារ ណុងហឹប នៃ​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ ណុង​ហឹប ហ្វាយនែន (​ខេមបូឌា​) ម.ក កាលពី​​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​២០២២ បាន​នាំយក​ជំនួយ​ឧបត្ថម្ភ​ប្រគល់ជូន​ដល់​អង្គការ​អាហ្វេស៊ីប​កម្ពុជា ​(AFESIP Cambodia) ដែល​ស្ថិតនៅ​ក្នុងភូមិ​ ២៤ សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។ បច្ចុប្បន្ន អង្គការ​នេះ បាន​កំពុងធ្វើការ​ជួយ​ដល់​យុវនារី និង​កុមារ​រងគ្រោះ ឬ​មាន​ហានិភ័យ​ខ្ពស់​ដែល​ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​ផ្លូវភេទ ហិង្សា រំលោភបំពាន រំលោភ​សេពសន្ថវៈ ដោយបាន​សហការ​ជាមួយ​គ្រួសារ​របស់​ពួកគាត់ ក្នុង​ការផ្តល់​សុវត្ថិភាព និង​ការផ្តល់​យុទ្ធសាស្ត្រ​ឱ្យ​ចាកចេញ​ប្រកបដោយ​និរន្តរភាព​។

ជំនួយ​ឧបត្ថម្ភ​ដែល ណុងហឹប ហ្វាយនែន បានផ្តល់​ជូន​ដល់ អង្គការ អាហ្វេស៊ីប​កម្ពុជា រួមមាន អង្ករ ២ ​តោន មី ២០០ ​កេស ត្រីខ ២០០ ​ដុំ ស្ករ ៥០ ​គីឡូ អំបិល ៥០ ​គីឡូ ប្រេងឆា ៥០ ​ដប ទឹក​ស៊ីអ៊ីវ​ ៥០ ​យួរ ទឹកត្រី ៥០​ យួរ ម៉ាស់ ១០ ០០០ ​ម៉ាស់ អាល់កុល ៦០០​ លីត្រ កុំព្យូទ័រ ៥ ​គ្រឿង រួម​ជាមួយនឹង​កញ្ចប់​ថវិកា ៥ ០០០ ​ដុល្លារ ហើយក៏​មានការ​ផ្តល់ជូន​ដល់​កុមារ​រងគ្រោះ​ចំនួន ១៤០ ​នាក់ ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អង្គការ​ដោយ​ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ៥ ​ក្បាល ប៊ិក ៥ ​ដើម ខ្មៅ​ដៃ ៥​ ដើម ជ័រលុប​ ១ បន្ទាត់ ១​ ឈុត កា​តាប ១ និង​ដប​ទឹក​ដ៏​ស្រស់ស្អាត​របស់ ណុងហឹប ហ្វាយនែន ចំនួន​ ១ ​ផងដែរ​។

© 2019 NongHyup Finance. All Rights Reserved.