ទស្សនវិស័យ បេសកកម្ម និង តម្លៃស្នូល

ទស្សនវិស័យ បេសកកម្ម និង តម្លៃស្នូល

ទស្សនវិស័យ

  • ដើម្បីប្រែក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ល្អបំផុតគួរជាទីស្រឡាញ់នៃភាគីពាក់ព័ន្ធ។

បេសកកម្ម

  • ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុសំបូរបែបលើសពីក្តីរំពឹងរបស់អតិថិជន ក្នុងតម្លៃប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ខ្លួន។

តម្លៃស្នូល

  • អ្វីដែលធ្វើឲ្យ ណុងហឹប ហ្វាយនែន ខុសប្លែកពីគូប្រជែងនានានោះ គឺការទំនាក់ទំនងរបស់យើងជាមួយភាគីពាក់ព័ន្ធ រួមមាន បុគ្គលិក អតិថិជន សហគមន៍ និយតករ និងម្ចាស់ភាគហ៊ុន។ ទំនាក់ទំនងទាំងនេះត្រូវបានចាក់គ្រឹះក្នុងតម្លៃស្នូលទាំង ៦ ដែលចាត់ទុកជាមូលដ្ឋានគ្រឹះនៃការជឿជាក់ដែលយើងមិនអាចមើលរំលងនៅពេលធ្វើសេចក្តីសម្រេចចិត្តនានា។
    1. ភាពឱនលំទោន៖ ដោយហេតុថា៖ យើងមិនអាចយល់ដឹង អ្វីៗគ្រប់យ៉ាង នោះយើងនៅតែបន្តសិក្សាស្វែងយល់ ចែករំលែក និងពង្រីក វិសាលភាព នៃបទពិសោធន៍ក្នុងវិស័យ របស់យើងដោយឥតឈប់ឈរគ្រប់កាលៈទេសៈ។
    2. ភាពច្នៃប្រឌិត៖ ភាពច្នៃប្រឌិត គឺជាទ្រព្យមួយក្នុងចំណោមទ្រព្យ​ដ៏មានតម្លៃបំផុតផ្សេងៗទៀតរបស់យើង។ យើងជឿជាក់ថា៖ ដើម្បីទទួលបាននូវប្រសិទ្ធភាព ភាពច្នៃប្រឌិត​ត្រូវមានទំនាក់ទំនងទៅនឹង​សេចក្តីត្រូវការរបស់ ណុងហឹប ហ្វាយនែន​(ខេមបូឌា) ម.ក ក៏ដូចជាសេចក្តីត្រូវការរបស់អតិថិជន ដើម្បីទទួលបាននូវប្រសិទ្ធិភាព គឺយើងត្រូវមាន ភាពច្នៃប្រឌិត។
    3. ភាពទទួលខុសត្រូវ៖ យើងរួមចំណែកទទួលខុសត្រូវចំពោះក្រុមហ៊ុនរបស់យើងទាំងអស់គ្នា និងរាល់លទ្ធផលនានា។ យើងរួមចំណែកទទួលខុសត្រូវផងដែរដល់សង្គម និងបរិស្ថាន ហើយយើងការពារនូវបច្ច័យវិជ្ជមានរបស់ក្រុមហ៊ុនយើងយ៉ាងយកចិត្តទុកដាក់បំផុត។
    4. ភាពអាចពឹងអាស្រ័យបាន៖ ភាពអាចពឹងអាស្រ័យបាន គឺជាការគោរពពាក្យសំដី និងរក្សាពាក្យសន្យារបស់យើង។ បុគ្គលិក អតិថិជន និងសហគមន៍ គួរទទួលបានការគោរព និងលទ្ធភាពផ្តល់ជំនាញពីយើង។ ខណៈយើងបានបំពេញការងារអ្វីមួយចប់សព្វគ្រប់ ទោះបីជាការងារតូច ឬធំក្តី គោលបំណងរបស់យើងគឺធ្វើឲ្យគេចងចាំថា៖ យើងគឺជាសហសេវិក ឬដៃគូ ដែលអាចពឹងអាស្រ័យបានដែលតែងតែធ្វើតាមពាក្យសន្យា។
    5. ភាពស្មោះត្រង់៖​ ភាពស្មោះត្រង់ មានន័យថា៖ ទំនាក់ទំនងផ្ទាល់ខ្លួន  និងអាជីវកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិត     ភាព។ ចំពោះការងារប្រចាំថ្ងៃដែលពាក់ព័ន្ធនឹងសាច់ប្រាក់ ភាពស្មោះត្រង់គឺមានសារៈសំខាន់ណាស់។
    6. បំរើសេវាជូនប្រជាពលរដ្ឋ៖ ភាពល្បីល្បាញរបស់យើង មិនអាស្រ័យលើអ្វីដែលយើងមាននោះទេ ប៉ុន្តែវាអាស្រ័យលើអ្វីដែលយើងផ្តល់ជូនប្រជាពលរដ្ឋ។
© 2019 NongHyup Finance. All Rights Reserved.