តួលេខសំខាន់ៗ ខែតុលា ឆ្នាំ២០២៤

សាររបស់ប្រធាននាយកប្រតិបត្តិ

ទោះជាប្រឈមមុខ និងឧបសគ្គជាច្រើន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក (“ក្រុមហ៊ុន” ឬ “យើង”) នៅតែសម្រេចបានសមិទ្ធផល និងលទ្ធផលការងារល្អក្នុងឆ្នាំ២០២២ ជាមួយនឹងផ្នត់គំនិតរយៈពេលវែង និងនិរន្តរភាព យើងបានផ្លាស់ប្តូរការិយាល័យកណ្តាល និងធ្វើទំនើបកម្មសាខា និងពង្រើកសាខាថ្មីៗ ក្នុងឆ្នាំ២០២២។ បន្ទាប់ពីបានចរចាយ៉ាងស្វិតស្វាញ យើងសម្រេចជ្រើសរើស និងជួលការិយាល័យកណ្តាលថ្មីប្រកបដោយផាសុកភាព និងទំនើប ស្ថិតចំកណ្តាលរាជធានីភ្នំពេញ។​ ទន្ទឹមគ្នានេះ យើងបានធ្វើការផ្លាស់ប្តូរទីតាំងសាខាចំនួន៨ និងបានធ្វើការកែលម្អឲ្យទៅជាការិយាល័យស្តង់ដារ។លើសពីនេះ យើងបានសម្រេចបើកសាខាថ្មីចំនួន ២ បន្ថែមទៀត ក្នុងតំបន់សក្តានុពល ជាមួយនឹងរចនាបទស្តង់ដារ។យើងសង្ឃឹមយ៉ាងជឿជាក់ថា ការផ្លាស់ប្តូរការិយាល័យកណ្តាល ការពង្រីកតំបន់ប្រតិបត្តិការ ​ការផ្លាស់ប្តូរទីតាំងសាខាទៅតំបន់សក្តានុពល និងការធ្វើទំនើបបកម្មឲ្យជាការិយាល័យស្តង់ដារ នឹងជួយបង្កើនការទុកចិត្ត ជាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដល់សាធារណជន និងទាក់ទាញអតិថិជនថ្មីៗ។ យើងនៅតែទទួលបានលទ្ធផលហិរញ្ញវត្ថុល្អ ទោះជាប្រឈមនិងសម្ពាធសេដ្ឋកិច្ចដែលងើបឡើងពីវិបត្តិ កូវីដ១៩ ការកើនឡើងអតិផរណា និង បញ្ហាសង្គ្រាមរុស្ស៊ី – អ៊ុយក្រែន ក៏ដោយ។ ខាងក្រោមនេះគឺជា លទ្ធផលហិរញ្ញវត្ថុសម្រេចបានក្នុងឆ្នាំ២០២២៖ ទ្រព្យសកម្មសរុបបានកើនឡើងយ៉ាងខ្លាំង​ ៤៥,៧០% ស្មើនឹង ៩៦,៨៥ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនមានចំនួនសរុប ៦៦,៤៧ លានដុល្លារអាមេរិក។ ផលបត្រកម្ចីសរុបបានកើនឡើង ៣២.៥៦% ស្មើនឹង ៧៣,៩៣ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ មុនមានចំនួនសរុប ៥៥,៧៧ លានដុល្លារអាមេរិក។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីគិតពន្ធបានកើនឡើង ៣.៩% ស្មើនឹង ៣,០៤ លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុនមានចំនួន ២,៩២ លានដុល្លារអាមេរិក។ ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (“CSR“) យើងតែងតែចាត់ទុកការទទួលខុសត្រូវសង្គម (CSR) សំខាន់ដូចជាសកម្មភាពអាជីវកម្ម ដោយឈរលើមូលដ្ឋានជំនឿថាអាជីវកម្មគួរតែមានទំនួលខុសត្រូវចំពោះសង្គមដែលខ្លួនកំពុងប្រតិបត្តិការ។ ក្នុងឆ្នាំ២០២២ យើងបានបរិច្ចាគសម្ភារ និងថវិកាដែលមានចំនួនសរុប ៤៥.០៩០ ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអប់រំ សុខភាព និងស្ត្រី។ ទស្សនវិស័យ និងយុទ្ធសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ការគ្រប់គ្រងហានិភ័យ គឺជារបៀបវារៈសំខាន់ ក្នុងឆ្នាំ២០២៣ ដោយផ្តោតលើគុណភាពនៃទ្រព្យសកម្ម ប្រសើរជាង បរិមាណនៃទ្រព្យសកម្ម ជាមួយនឹងភាពមិនច្បាស់លាស់ បង្កដោយការផ្ទុះឡើងតម្នាលគ្នានៃព្រឹត្តិការណ៍ (កំណើនអត្រាការប្រាក់មិនធ្លាប់មាន ការកើនឡើងអត្រាអតិផរណា និងភាពមិនប្រាដកប្រជានៃសង្រ្គាម រុស្សី-អ៊ុយក្រែន) ក្រុមហ៊ុនបានត្រៀមខ្លួនទុកជាមុនចំពោះឥទ្ធិពលនៃការកើនឡើងថ្លៃដើមប្រភពទុន និងកំណើនអត្រាឥណទានមិនដំណើរការ។ជាការឆ្លើយតប យើងបានរៀបចំផែនការថវិការឹតត្បិត និងបានបង្កើតយុទ្ធសាស្រ្តមួយចំនួនដើម្បីដោះស្រាយបញ្ហាឥណទានមិនដំណើរការ។ គណៈគ្រប់គ្រង និងបុគ្គលិក នឹងធ្វើការយ៉ាងសកម្មដោះស្រាយ និងគ្រប់គ្រងឥណទានមិនដំណើរការប្រកបដោយវិជ្ជាជីវៈ និងព្យាយាមកាត់បន្ថយឲ្យនៅក្នុងកម្រិតទាបតាមតែអាចធ្វើទៅបាន។ ប្រើប្រាស់ និងទាញប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ភាពបត់បែន និងឲ្យកាន់តែរហ័សជាងមុន ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការ និងបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពបត់បែន និងរហ័ស ក្រុមហ៊ុនបាន បង្កើតការផ្តល់កម្ចីតាមផ្លែតហ្វូម ឈ្មោះថា ប្រព័ន្ធផ្តល់កម្ចីឥណទាន ឬ LOS ។ ប្រព័ន្ធ LOS បាននឹងកំពុងអភិវឌ្ឍន៍ និងរំពឹងថានឹងដាក់ឲ្យប្រើប្រាស់ពាក់កណ្តាលឆ្នាំ២០២៣។យើងជឿជាក់ថា ប្រព័ន្ធ LOS នឹងដើរតួយ៉ាងសំខាន់ និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាកម្ចីដល់អតិថិជននាពេលអនាគត។ បង្កើតសូចនាករវាយតម្លៃលទ្ធផលការងារ (KPI) ដោយផ្អែកលើសមត្ថភាពជាក់ស្តែង ដើម្បីពង្រឹងធនធានមនុស្ស បច្ចេកវិទ្យាតែមួយមុខមិនអាចដោះស្រាយរាល់បញ្ហាបានទាំងអស់ទេ ប៉ុន្តែបើវាត្រូវបានប្រើប្រាស់ដោយធនធានមនុស្សវៃឆ្លាត នោះវានឹងផ្តល់លទ្ធផលយ៉ាងច្រើនជូនក្រុមហ៊ុន។ ដោយយល់ច្បាស់អំពីបញ្ហានេះ ក្រុមហ៊ុនបានបង្កើតសូចនាករវាយតម្លៃលទ្ធផលការងារថ្មី សម្រាប់បុគ្គលិកសាខា និងការិយាល័យកណ្តាល ដោយផ្តោតចម្បងលើការផ្តល់រង្វាន់ដោយផ្អែកលើសមត្ថភាពការងារបុគ្គលិកម្នាក់ៗ ក្នុងគោលបំណងលើកទឹកចិត្ត និងជម្រុញឲ្យបុគ្គលិកម្នាក់ៗ ប្រើប្រាស់ឲ្យអស់សក្តានុពលរបស់គេរៀងៗខ្លួន។ ចំពោះការអភិវឌ្ឍបុគ្គលិក ផ្នែកបណ្តុះបណ្តាលបុគ្គលិក បាននឹងកំពុងបង្កើនសកម្មភាពពង្រឹងប្រព័ន្ធបណ្តុះបណ្តាលតាមរយៈប្រព័ន្ធ (LMS) និងអនុញ្ញាតឲ្យបុគ្គលិកម្នាក់ៗអាចចូល និងជ្រើសរើសវគ្គសិក្សា ដែលពួកគេចង់រៀន។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាលទាំងអស់របស់យើង សម្រាប់កិច្ចខិតខំប្រឹងប្រែងដោយមិនខ្វល់ពីការនឿយហត់ក្នុងការដឹកនាំ និងផ្តល់យុទ្ធសាស្ត្រផ្សេងៗ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ អ្នកពាក់ព័ន្ធ និងអតិថិជនទាំងអស់ដែលនូវតែបន្តគាំទ្រ ណុងហឹប ហ្វាយនែន។ សូមអរគុណ!

ព័ត៌មានថ្មីៗ

ផលិតផលប្រាក់កម្ចី

ផលិតផលឥណទានខ្នាតតូចបំផុត បង្កើតក្នុងគោលបំណងបម្រើ ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមានសកម្មភាព សេដ្ឋកិច្ច-សង្គមនៅតាមទីជនបទ និងទីប្រជុំជន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យប្រសើរឡើង។ ផលិតផលនេះផ្តោតជាពិសេសទៅលើប្រជាពលរដ្ឋដែលកំពុងរស់នៅដោយពឹងអាស្រ័យលើការប្រកបមុខរបរខ្នាតតូច ឬតូចបំផុត និងមានសកម្មភាពក្នុងវិស័យកសិកម្ម ដូចជាការដំាដុះ ការចិញ្ចឹមសត្វ និងការធ្វើអាជីវកម្មប្រហាក់ប្រហែលគ្នានៅក្នុងសហគមន៍របស់ពួកគាត់។ ផលិតផលកម្ចីនេះត្រូវបានផ្តល់ជូនអតិថិជនទាំងពីររូបិយប័ណ្ណគឺប្រាក់រៀល និងប្រាក់ដុល្លារ។ ជាទូទៅកម្ចីជាប្រាក់រៀលគឺជាអាទិភាពសម្រាប់អតិថិជនទទួលកម្ចីធនាគារភូមិ និងកម្ចីក្រុមសាមគ្គី។

ប្រវត្តិរបស់ ណុងហឹប ហ្វាយនែន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុន បុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប

តម្លៃស្នូល

អ្វី​ដែល​ធ្វើ​ឲ្យ ណុងហឹប ហ្វាយនែន ខុស​ប្លែក​ពី​គូ​ប្រ​ជែង​ នា​នា​នោះ គឺ​ការ​ទំ​នាក់​ទំ​ន​ង​របស់​យើង ជា​មួយ​ភា​គី​ពាក់​ព័ន្ធ

© 2019 NongHyup Finance. All Rights Reserved.